ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺផ្លូវចិត្តដោយមិនប្រើប្រាស់ឱសថ

នៅក្នុងផ្នែកវេជ្ជសាស្ត្របានបង្ហាញថាជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តម្យ៉ាងដែលទាក់ទងទៅនឹងដំណើរការនៃខួរក្បាលរបស់យើង។
តាមរយៈការធ្វើ PET scan ទៅលើខួរក្បាលរបស់មនុស្សបានបង្ហាញថា មនុស្សទូទៅមានដំណើរការនៃខួរក្បាលខ្លាំងជាងអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត។
ជាធម្មតាខួរក្បាលរបស់មនុស្សយើងមានដំណើរការបានប្រក្រតីដោយសារតែមានលំនឹងនៃសារធាតុគីមីនៅក្នុងខួរក្បាល ក្នុងករណីដែលបាត់បង់លំនឹងនៃសាធាតុគីមីក្នុងខួរក្បាល នាំអោយមនុស្សយើងមានបញ្ហា ឬជំងឺផ្លូវចិត្ត ដូច្នេះយើងអាចព្យាបាលអ្នកជំងឺផ្លូវចិត្តឲ្យមានលំនឹងនៃសារធាតុគីមីនៅក្នុងខួរក្បាលមកវិញ តាមរយៈការប្រើប្រាស់ថ្នាំ ឬការរំញោចកោសិកាខួរក្បាលដោយម៉ាស៊ីន អ ធី អឹម អេស (rTMS)។
ការព្យាបាលដោយឱសថ វាមានសកម្មភាពទៅលើគ្រប់សរីរាង្គទាំងអស់របស់អ្នកជំងឺរួមបញ្ចូលទាំងខួរក្បាលផងដែរ ដោយខុសប្លែកពីការព្យាបាលដោយការរំញោចកោសិកាខួរក្បាលដោយម៉ាស៊ីន អ ធី អឹម អេស (rTMS) គឺត្រូវបានផ្ដោតទៅលើតែផ្នែកខួរក្បាលដែលមានបញ្ហាតែប៉ុណ្ណោះ ដោយមិនមានផលប៉ះពាល់ជាប្រព័ន្ធទៅលើសរីរាង្គដទៃទៀតនោះទេ។
ម៉ាស៊ីន អ ធី អឹម អេស (rTMS) មានមុខងារបង្កើតថាមពលម៉ាញេទិក សម្រាប់ការរំញោច ទៅលើកោសិកាខួរក្បាលនៅទីតាំងដែលកំណត់ជាក់លាក់មួយ (ទីតាំងដែលជាមូលហេតុបង្កអោយមានជំងឺធ្លាក់ទឹកចិត្ត)។ ការរំញោចកោសិកាខួរក្បាលនេះ ធ្វើឲ្យផ្លាស់ប្តូរចរន្តអគ្គិសនីនៅក្នុងខួរក្បាល ដោយជំរុញឲ្យមាន ការបញ្ចេញនូវសារធាតុគីមីនៅក្នុងខួរក្បាល ដែលជាកត្តានាំឲ្យមានការជាសះស្បើយពីជំងឺធ្លាក់ទឹកចិត្ត។
តាមរយៈការធ្វើ PET scan ទៅលើអ្នកជំងឺធ្លាក់ទឹកចិត្ត មុននិងក្រោយការព្យាបាលដោយម៉ាសុីន អ ធី អឹម អេស (rTMS) បានបង្ហាញថា សកម្មភាពខួរក្បាលរបស់អ្នកជំងឺធ្លាក់ទឹកចិត្ត មានសភាពខ្លាំងប្រក្រតីឡើងវិញ ដោយខុសប្លែកពីមុនការព្យាបាលដែលមានសភាពខ្សោយ និងមិនសូវមានសកម្មភាព។
ពាក្យគន្លឹះ
rTMS (repetitive transcranial magnetic stimulation) គឺជាទម្រង់នៃការរំញោចកោសិកាខួរក្បាលដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺផ្លូវចិត្ត ជាពិសេសជំងឺធ្លាក់ទឹកចិត្តដោយមិនមានគ្រោះថ្នាក់ចំពោះអ្នកជំងឺ។
PET scan (A positron emission tomography) គឺជាការធ្វើតេស្តរូបភាពដែលអាចជួយបង្ហាញពីមុខងារមេតាបូលីស ឬជីវគីមីនៃជាលិកា និងសរីរាង្គរបស់អ្នក។

ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី