ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

​តើ​អ្នក​តែង​ធ្លាប់មាន​ការតានតឹង​ចិត្ត​ជា​ញឹកញាប់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក ដូចជា​សមាជិកគ្រួសារ​មាន​ជំងឺ រឺក៏​អ្នក​ជួប​បញ្ហាលំបាក​អ្វីមួយ​ក្នុងការ​រស់នៅ​ដែររឺទេ​?
​អ្នក​ត្រូវ​ដឹងថា​អារម្មណ៍​ទាំងអស់នេះ​គ្រាន់តែ​ជា​លក្ខ​ណះ​ធម្មតា​មួយ​សំរាប់​មនុស្ស​រាល់គ្នា​តែប៉ុណ្ណោះ​។​

​តើ​អារម្មណ៍​យ៉ាងដូចម្តេច​ដែរ​ទើប​អាច​ចាត់ទុកថា​ជា​ជំងឺ​ថប់​បារ​ម្មណ៍​?
​ជំងឺ​ថប់​បារ​ម្មណ៍ គឺជា​ភាព​តានតឹង​ចឹ​ត្ត​ញឹកញាប់ រឺ​ជាប់​ជាប្រចាំ​ទៅលើ​បញ្ហា​មួយ​រឺ​ច្រើន​ហើយ​មាន​ភាព​ខ្លាំងក្លា​ទ្បើងៗ​, មាន​រយះពេល​យូរ​នឹង​ប៉ះពាល់​ដល់​តួនាទី​មុខងារ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​។​

តើ​ជំងឺ​នេះ​កើត​លើ​តែ​ខ្ញុំ​ម្នាក់​មែន​រឺទេ​?
​មិន​ពិត​ទេ​! ជំងឺ​ថប់​បារ​ម្មណ៍ ជា​ជំងឺផ្លូវចិត្ត​ដែលមាន​ច្រើនជាងគេបង្អស់​ក្នុងចំណោម​ជំងឺផ្លូវចិត្ត​ឯទៀតៗ និង​ភាគច្រើន​កើត​លើ​ស្ត្រីភេទ​។​

​តាម​ការសិក្សា​មួយ​បញ្ជាក់ថា​មនុស្ស​ប្រហែល​៣៤% ប្រឈមមុខ​នឹង​ជំងឺ​ថប់​បារ​ម្មណ៍​នេះ ក្នុង​ទូទាំង​ពិភពលោក​។​

តើ​អ្វី​ទៅជា​រោគសញ្ញា​នៃ​ជំងឺ​ថប់​បារ​ម្មណ៍​?
​ជំងឺ​នេះ​អាចមាន​រោគសញ្ញា​ទៅលើ រាងកាយ ផ្លូវចិត្ត និង​អាកប្បកិរិយា​។​
១. រោគសញ្ញា​រាងកាយ ៖ បេះដូង​ដើរ​ញាប់​, ចង្វាក់​ដង្ហើម​ខ្លីៗ​, វិលមុខ​, ស្រវាំង​ភ្មែ​ក​, រោយ​កញ្ចឹងក​,​ស្ងួត​មាត់​, បែកញើស​ហួសប្រមាណ​, ត្រជាក់​ចុងដៃ​-​ជើង​, រសេសរសោះ​, អស់កំលាំង​ល្ហិតល្ហៃ​, ចុកចាប់​តឹង​ណែន​សាច់ដុំ​, ក្អួតចង្អោរ​, នោម​ញឹក​, ឧស្សាហ៍​កេ​ា​ស​ខ្យល់​, ស្រឺ​ត​, ពិបាក​គេង​-​គេង​មិន​លក់ ។​ល​។​
២. រោគសញ្ញា​ផ្លូវចិត្ត​៖ ភ័យខ្លាច​គ្មាន​ហេតុផល​, ភ័យខ្លាច​ស្លាប់​ដោយ​គាំងបេះដូង​, គិត​ច្រើន​, ព្រួយ​បារ​ម្មណ៍​និង​ខ្វល់ខ្វាយ​ច្រើន​, អន្ទះសារ​ពិបាក​ក្នុងការ​រងចាំ​, ពិបាក​ក្នុងការ​ផ្ចង់​អារ​ម្ម​ណ៌​, ភ្លេចភ្លាំង​ច្រើន​។​
៣. រោគសញ្ញា​អាកប្បកិរិយា ៖ មិន​ហ៊ាន​ធ្វើដំណើរ​ឫ​នៅតែ​ឯង​, ស្រងូតស្រងាត់​, ជ្រួលច្រាល​, រអ៊ូរទាំ​ច្រើន​, ឆេវឆាវ​ច្រើន​។​

​វិធីសាស្ត្រ​ក្នុងការ​ព្យាបាល​
-​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំងនឹង​ជំងឺ​ថប់​បារ​ម្មណ៍​
-​ការព្យាបាល​តាមបែប​ចិត្តសាស្ត្រ​
-​ការ​សំរាកកាយ​-​ចិត្ត / ការធ្វើ​លំ​ហាត់​ដកដង្ហើម​
-​ការព្យាបាល​ដោយ CES (​ការសំរួល​ផ្លូវចិត្ត​ដោយ​ម៉ា​សុ​ី​ន Alpha-Stim)​។​

ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី