ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

​ជំងឺ​ថប់​បារ​ម្មណ៍ ជា​ជំងឺ​ខួរក្បាល​និង​ផ្លូវចិត្ត ដែល​ប៉ះពាល់​យ៉ាងខ្លាំង ទៅដល់​ការគិត អារម្មណ៍ ទឹកចិត្ត រាងកាយ និង​ការរស់នៅ​ប្រចាំថ្ងៃ របស់​បុគ្គល​នោះ​។​
​រោគសញ្ញា​ញឹកញាប់ ជំងឺ​ថប់​បារ​ម្មណ៍​
សញ្ញា​ផ្លូវចិត្ត​៖ តានតឹង​ចិត្ត​/​បារម្ភ​ច្រើន​/​ស្លន់ស្លោរ​/​ស្រពិចស្រពិល​/​ភ័យខ្លាច​ឆ្កួត​/​ភ័យខ្លាច​ស្លាប់​/​ភ័យខ្លាច​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន​។​ល​។​
សញ្ញា​រាងកាយ​៖ គេង​មិន​លក់​/​ញ័រ​ដៃ​/​បែកញើស​ច្រើន​/​បេះដូង​លោត​ញាប់​/​ឈឺក្បាល​/​វិលមុខ ធី​ង​ធោ​ង​/​តឹង រោយ​សាច់ដុំ​/​ក្អួត ចង្អោរ​/​ដង្ហើម​ខ្លីៗ​/​ស្ពឹក​ខ្លួន ដៃជើង​/​ធ្វើទុក្ខ​ក្រពះ ពោះវៀន​។​ល​។​
បណ្តុំ​នៃ​រោគសញ្ញា​ទាំង​២​នេះ បាន​ប៉ះពាល់​ដល់ ការរស់នៅ​ប្រចាំថ្ងៃ ទំនាក់ទំនង​សង្គម និង ជីវិត​គ្រួសារ​។​

ប្រភេទ​ជំងឺ​ថប់​បារ​ម្មណ៍ ដែល​កើត​ញឹកញាប់​៖
ជំងឺ​ថប់​បារ​ម្មណ៍​ទូទៅ​
បានការ​បារម្ភ​និង​ភ័យខ្លាច​ខ្លាំង​ជាប្រចាំ​
មាន​សញ្ញា​រាងកាយ ដូច​បាន​រៀបរាប់​ខាងលើ​

ជំងឺស្រឺត​
មានការ​ស្លន់ស្លោរ ភ័យខ្លាច​ខ្លាំង ភ្លាមៗ​
មាន​សញ្ញា​រាងកាយ​និង​សញ្ញា​ផ្លូវចិត្ត ដូច​បាន​រៀបរាប់​ខាងលើ​

ជំងឺ​ចាញ់​ច្រាប​គេ​
ភ័យខ្លាច និង​គេចវេស ពី​ការចូលរួម​ក្នុង​សកម្មភាព​សង្គម​នានា​
ខ្វល់ និង ភ័យខ្លាច​ខ្លាំង ពី​ការរិះគន់​នានា​
មាន​សញ្ញា​រាងកាយ​និង​សញ្ញា​ផ្លូវចិត្ត ដូច​បាន​រៀបរាប់​ខាងលើ​

ជំងឺ​ភ័យខ្លាច​អា​ហ្គោ​រ៉ា​ផូ​បៀ​
ភ័យខ្លាច និង​គេចវេស ពី​ទីកន្លែង​ដែល​ពិបាក​គេចចេញ ដូចជា​កន្លែង​មនុស្ស​ច្រើន បន្ទប់​បិទ​ជិត​……
មាន​សញ្ញា​រាងកាយ​និង​សញ្ញា​ផ្លូវចិត្ត ដូច​បាន​រៀបរាប់​ខាងលើ​

ជំងឺ​មិន​អស់​មិន​ហើយ​
តែងមាន​ការគិត​ដដែលៗ សាំ​ញា​ុំ​ច្រើន ហើយ​អោយមាន​សកម្មភាព​ដដែលៗ ដើម្បី​ជំ​រះ​ការបារម្ភ​ដដែលៗ​របស់ខ្លួន​។ ដូចជា ចេះតែ​គិតថា​ដៃ​មាន​មេរោគ ហើយ​លាងដៃ​ម្តង​ហើយ​ម្តងទៀត​ដើម្បីអោយ​ស្ងប់ចិត្ត​។​

តើ​ការព្យាបាល​ណាខ្លះ​ដែល​អាចជួយ​បាន​?
ការព្យាបាល​បែប​ចិត្តសាស្ត្រ និង​សំរាក​ចិត្ត​កាយ​
អនុវត្ត​ចង្វាក់​ដង្ហើម​
ការព្យាបាល​ដោយ​ប្រឈមមុខ​នឹង​ការភ័យខ្លាច​
ការគិត​វិជ្ជមាន និង​យល់​ពី​ការពិត​
ក្បួន​ក្នុងការ​ដោះស្រាយ​បញ្ហា​
ការព្យាបាល​ដោយ​ឪ​សថ​
សំរាប់​អ្នកជំងឺ​ថប់​បារ​ម្ម​ណ៏ ដែល​មិន​ធូរស្បើយ​ជាមួយ ការព្យាបាល​បែប​ចិត្តសាស្ត្រ​
សំរាប់​អ្នកជំងឺ​ថប់​បារ​ម្ម​ណ៏ ដែលមាន​រោគសញ្ញា​រាងកាយ​ច្រើន​

ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី