ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

ជាការ​ពិតណាស់ មិនមាន​ការវាយតម្លៃ​តែឯង​ណាមួយ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នោះទេ​។ ✍​ប៉ុន្តែ​គ្រូពេទ្យ របស់​អ្នក​អាចធ្វើ​ការវិនិច្ឆ័យ​ដោយ​ផ្អែកលើ ការសាកសួរ​លំអិត ទៅលើ​បណ្តុំ​រោគសញ្ញា និង​ការវាយតម្លៃ​ផ្លូវចិត្ត​របស់​អ្នក​។​

​ក្នុងករណី​ជាច្រើន គ្រូពេទ្យ​នឹងធ្វើ​ការសាកសួរ​បន្ថែម​អំពី​៖
​អារម្មណ៍​
​ចំណង់​អាហារ​
​លំនាំ​នៃ​ការ​គេង​
​កម្រិត​សកម្មភាព​ប្រចាំថ្ងៃ​
​ការគិត​
​ដោយសារតែ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​បញ្ហា​សុខភាព​ផ្សេងទៀត គ្រូពេទ្យ​ក៏​អាចធ្វើ​ការពិនិត្យ​រាងកាយ និង​សុំអោយ​មានការ​ពិនិត្យ​ឈាម​មួយចំនួន​ផងដែរ (​ជួនកាល​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ឬ​កង្វះ​វីតាមីន​ដេ ក៏ អាច​បង្កឱ្យមាន​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​)​។​
​វា​ជា​រឿង​សំខាន់​ដែល​មិនត្រូវ​ព្រងើយកន្តើយ​នឹង​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត នោះទេ​។ ប្រសិនបើ​អារម្មណ៍​របស់​អ្នក​មិន​ប្រសើរឡើង ឬ​កាន់តែ​អាក្រក់ ចូរ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​។ ជំងឺ​ធ្លាក់​ទឹកចិត្ត​គឺជា​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​ដែ​លអាច​ផ្តល់​ផលវិបាក ដល់​បុគ្គល​នឹង​គ្រួសារ​ទាំងមូល​។​

​ប្រសិនបើ​ទុកចោល​មិនបាន​ព្យាបាល ផលវិបាក​អាច​រួមបញ្ចូល ៖
​ការឡើង​ទម្ងន់ ឬ​ចុះ​ទម្ងន់​
​ការឈឺចាប់​រាងកាយ​
​ការប្រើប្រាស់​សារធាតុ​ញៀន​
​ភាពភ័យខ្លាច និង​ស្លន់ស្លោ​
​បញ្ហា​ទំនាក់ទំនង​ក្នុងសង្គម​
​ភាព​ឯកោរ​
​គំនិត​ធ្វើអត្តឃាត​
​ការ​ធ្វើបាប​ខ្លួនឯង​

ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី