ជំងឺធ្លាក់ទឹកចិត្ត មិនមែនជារឿងធម្មតាដែលតែងតែកើតមាននៅពេលវ័យកាន់តែចាស់នោះទេ។ចំពោះមនុស្សវ័យចំណាស់ ជំងឺធ្លាក់ទឹកចិត្តជារឿយៗ មិនត្រូវបានយកចិត្តទុកដាក់ និងទទួលបានការព្យាបាល ហើយពួកគាត់ អាចមានអារម្មណ៍ស្ទាក់ស្ទើរ និងខ្មាស់អៀនក្នុងការស្វែងរកជំនួយ។
រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ចំពោះមនុស្សវ័យចំណាស់ អាចមានលក្ខណៈខុសៗគ្នា ឬមិនសូវច្បាស់ រួមមាន៖
១.ភ្លេចភ្លាំងច្រើន រឺ ផ្លាស់ប្តូរអត្តចរិក
២.ឈឺចាប់រាងកាយ (ស្ពឹកស្រពន់)
៣.អស់កម្លាំង បាត់បង់ចំណង់អាហារ បញ្ហាដំណេក ឬបាត់បង់ចំណាប់អារម្មណ៍ក្នុងការរួមភេទ (មិនដោយសារតែជំងឺផ្លូវកាយណាមួយ)
៤.ជារឿយៗចង់នៅផ្ទះជាជាងចេញទៅក្នុងសង្គម ឬធ្វើអ្វីថ្មីៗ
៥.មានការគិត រឺមានអារម្មណ៍ចង់សំលាប់ខ្លួន (ជាពិសេសបុរស វ័យចំណាស់)។

