ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

ជំងឺផ្លូវចិត្តស្ដែងឡើងនូវរោគសញ្ញាមួយចំនួនដែលអ្នកជំងឺខ្លួនឯង ឬមនុស្សជិតស្និទ្ធជាមួយអ្នកជំងឺអាចសម្គាល់បាន។
រោគសញ្ញាទាំងនោះមាន៥ផ្នែកជាចម្បងគឺៈ
– ផ្នែកផ្លូវកាយ
– ផ្នែកអារម្មណ៍
– ផ្នែកការយល់ដឹង
– ផ្នែកអាកប្បកិរិយា
– និងផ្នែកទទួលញ្ញាណ

១. រោគសញ្ញាផ្លូវកាយៈ រោគសញ្ញាផ្លូវកាយមួយចំនួនដែលប៉ះពាល់ដល់រាងកាយ និងការបំពេញមុខងារផ្លូវកាយ ដូចជា ការឈឺចាក់ដោតក្នុងរាងកាយ អស់កម្លាំង និងបញ្ហាដំណេក (សម្រាន្តមិនលក់ស្រួលដូចធម្មតា)។
យើងត្រូវចងចាំថា ជំងឺផ្លូវចិត្តរមែងបណ្តាលឲ្យកើតមានរោគសញ្ញាមួយចំនួនលើរាងកាយផងដែរ។

២. រោគសញ្ញាផ្នែកអារម្មណ៍ៈ រោគសញ្ញាផ្នែកនេះមានដូចជា អារម្មណ៍ក្រៀមក្រំ ឬភ័យខ្លាច។

៣. រោគសញ្ញាផ្នែកការយល់ដឹងៈ បុគ្គលគិតចង់ធ្វើអត្តឃាត គិតថាមានមនុស្សណាម្នាក់កំពុងប៉ុនប៉ងធ្វើទុក្ខទោសដល់គាត់ មានការពិបាកក្នុងការគិតគូរអោយបានច្បាស់លាស់ និងមានការភ្លេចច្រើន។

៤. រោគសញ្ញាផ្នែកអាកប្បកិរិយាៈ រោគសញ្ញាផ្នែកនេះទាក់ទងទៅនឹងអ្វីដែលបុគ្គលកំពុងធ្វើ ដូចជាអាកប្បកិរិយាកាច ឬមានការប៉ុនប៉ងធ្វើអត្តឃាត។

៥. រោគសញ្ញាផ្នែកទទួលញ្ញាណៈ រោគសញ្ញាផ្នែកនេះមានដូចជា ការស្ដាប់ឮសំឡេង ឬមើលឃើញអ្វីដែលមនុស្សដទៃមិនឮ និងមិនឃើញ មមាល (Hallucination)។

ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី