ទំនាក់ទំនង

096 6 965 999 / 012 965 999

ផ្ញើរសារ

info@amarimentalclinic.com

តើ​អ្វី​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​?
​មនុស្ស​គ្រប់គ្នា តែង​ធ្លាប់មាន​អារម្មណ៍ អស់សង្ឃឹម ស្រងូតស្រងាត់ ឫ​ធ្លាក់​ទឹកចិត្ត ក្នុង​ជីវិត របស់ខ្លួន ប៉ុន្តែ​សភាព​ទាំងនោះ​នឹង​ធូរស្រាល​មកវិញ ដោយ​ខ្លួនឯង​។ ទាំងនេះ​គឺជា ប្រតិកម្ម​ផ្លូវចិត្ត​ធម្មតា​របស់​មនុស្ស​យើង នៅពេល​ដែលមាន​ការបា​ត់​បង់​អ្វីមួយ​ជាទី​ស្រលាញ់​។​
​ផ្ទុយទៅវិញ​ជំងឺ​ធ្លាក់​ទឹកចិត្ត ជា​ជំងឺផ្លូវចិត្ត និង​ខួរក្បាល​។ រោគសញ្ញា​របស់​វា មាន​រយៈពេល​យូរ​ជាង​ធម្មតា និង​បាន​ប៉ះពាល់​ដល់​អារ​ម្ម​ណ៌ ការគិត អាកប្បកិរិយា ការងារ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​។​

តើ​អ្វី​ជា​មូលហេតុ​នាំឱ្យមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​?
​បញ្ហា​ក្នុងសង្គម​គ្រួសារ​
​ការខកចិត្ត ការសោកស្តាយ ការបាត់បង់ របស់​អ្វីមួយ​
​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​
​ការប្រែប្រួល​ដំណើរការ​ក្នុង​ខួរក្បាល​
​ជំងឺ​រាងកាយ​មួយ​ចំនូ​ន​
​ការប្រើប្រាស់​ឱសថ​មួយចំនួន​
​ការប្រើប្រាស់​សុរា និង​គ្រឿងញៀន​

តើ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​មាន​រោគសញ្ញា​អ្វីខ្លះ​?
​រោគសញ្ញា​ញឹកញាប់​ដែល​អាច​កើតមាន​៖ (១)​រាងកាយ (២)​ផ្លូវចិត្ត និង​(៣)​អាកប្បកិរិយា​។​
​សញ្ញា​រាងកាយ​៖ កាយវិការ​ស្ទក់ៗ ឬ​ឡេសឡាស់ អស់កំលាំង ឬ គ្មាន​ថាមពល បញ្ហា​ដំណេក មិន​ឃ្លាន​អាហារ ឬ ហូប​ច្រើនពេក​។​
​សញ្ញា​ផ្លូវចិត្ត​៖ បន្ទោស​ខ្លួនឯង ឬ​គិត​អវិជ្ជមាន​ចំពោះ​ខ្លួនឯង ផ្ចង់អារម្មណ៍​និង​ការចងចាំ​ចុះខ្សោយ មានគំនិត​ចង់​ស្លាប់ និង​សំលាប់ខ្លួន ទុក្ខសោក បង្ហូរទឹកភ្នែក អារម្មណ៍​ធ្លាក់​ទឹកចិត្ត​រយៈពេល​យូរ បាត់បង់​ចំណូលចិត្ត និង​ការសប្បាយ អស់សង្ឃឹម គិតថា​គ្មាន​នរណា​អាចជួយ​ខ្លួន​បាន គិតថា​ខ្លួនឯង​គ្មាន​តម្លៃ និង​បន្ទោស​ខ្លួនឯង​។​
​សញ្ញា​អាកប្បកិរិយា​៖ លំបាក​ក្នុង​ការធ្វើសកម្មភាព​ការងារ​ប្រចាំថ្ងៃ បញ្ហា​ក្នុង​ជីវិត​គ្រួសារ ដកខ្លួន​ពី​មិត្ត​ភ័ក្ត្រ និង​សកម្មភាព​សង្គម​នានា​។​

ការព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​
​ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ជំងឺផ្លូវចិត្ត​ដែល​អាច​ព្យាបាល​ជាសះស្បើយ​
​ការព្យាបាល​ដោយ​ឱសថ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​
​ការព្យាបាល​តាមបែប​ចិត្តសាស្ត្រ​
​ការព្យាបាល​ដោយ​ការ​រំញោច​កោសិកា​ខួរក្បាល (rTMS)
​ការគាំទ្រ​ពី​ក្រុមគ្រួសារ និង​សង្គម​

ណាត់ជួបគ្រូពេទ្យ

012 965 999

096 ​6​ 965​ 999

ម៉ោងពិនិត្យ

8:00am  ដល់ 7:00pm

អាសយដ្ឋាន

ផ្ទះលេខ 42D ផ្លូវ 178 សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បណ្តាញសង្គម

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ មន្ទីរសំរាកព្យាបាលផ្លូវចិត្ត អាម៉ារី